សម្តេចតេជោ ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញរបបរាជានិយមនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

0
44

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានប្តេជ្ញាចិត្តដើម្បីដឹកនាំស្ថាប័ននេះក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាលដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះសម្តេចតេជោ បញ្ជាក់ថា នឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយមនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋ។ យ៉ាងណាមិញ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គីភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រទេសកម្ពុជា៕