​មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖​ ​មូលធន​មនុស្សជា​គន្លឹះ​ក្នុង​ការប្រកួតប្រជែង​សម្រាប់​សមាហរណ​កម្ម​ពាណិជ្ជកម្ម​

0
53

​ភ្នំពេញ៖ ​ ​ការ​កសាង​ធនធានមនុស្ស​ ​គឺជា​គម្រោង​អាទិភាព​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័​យ​ពាណិជ្ជកម្ម​ ​ជាពិសេស​ការ​លើក​ក​ម្ពស់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៃ​កម្មសិទ្ធិ​បញ្ញា​ ​ដែល​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​សម្របសម្រួល​ ​និង​គាំទ្រ​ដល់​វិ​ស័​យ​ឯកជន​ ​ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើ​សមាហរណ​កម្ម​ពាណិជ្ជកម្ម​ជាស​កល​ ។នេះជាការលើកឡើងរបស់

​ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញា​បន​ប​ត្រ​ដល់​គ្រូ​បង្គោល​កម្មសិទ្ធិ​បញ្ញា​ជំនាន់​ទី​១​ ​និង​ភ្នាក់ងារ​តំណាង​ស្រប​ច្បាប់​នៃ​ម្ចាស់​ម៉ាក​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ជំនាន់​ទី​៥​ ​និង​ទី​៦​ ​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​លោកស្រី​ ​ចម​ ​និម្មល​ ​បាន​អប​អរសាទរ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ទាំង​ ​៥​៦​ ​នាក់​ ​នៃ​សិក្ខាកាម​ជំនាន់​ទី​១​ ​និង​និស្សិត​បញ្ចប់​ការសិក្សា​ចំនួន​ ​១​២​៣​ ​នាក់​មកពី​ម្ចាស់​ម៉ាក​យីហោ​ជំនាន់​ទី​៥​ ​និង​ទី​៦​ ​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដោយ​ជោគជ័យ​។​

“​សមិទ្ធិ​ផល​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​​​ក្រសួង​ពាណិជ្ជកម្ម​ ​ក្នុង​ការ​កសាង​មូលធន​មនុស្សជា​អាទិភាព​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​វិ​ស័​យ​ពាណិជ្ជកម្ម​ ​ជាពិសេស​ការ​លើក​ក​ម្ពស់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ក្នុង​វិ​ស័​យ​កម្មសិទ្ធិ​បញ្ញា​ ​ដោយសារ​ធនធាន​ទាំងនេះ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ ​និង​គាំទ្រ​ដល់​វិ​ស័​យ​ឯកជន​ ​ដោយសារ​ប្រទេស​របស់យើង​កំពុង​ប្រកួតប្រជែង​ដើម្បី​ធ្វើ​សមាហរណ​កម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ​និង​សកលលោក​។​

​លោកជំទាវ​ ​និម្មល​ ​មានប្រសាសន៍ថា​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​នឹង​ជួយ​ពង្រឹង​ការយល់​ដឹង​របស់​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ ​និង​ខេត្ត​នៅ​ទូទាំង​ប្រទេស​ ​ដែល​នៅ​កៀក​ជាមួយ​ពាណិជ្ជករ​ ​អ្នកផ្តល់​សេវា​ ​និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ ​ដែល​ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង​ជា​មូលដ្ឋាន​នៃ​កម្មសិទ្ធិ​បញ្ញា​ ​ក៏ដូចជា​ការ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​ ​អ្នកតំណាង​ស្រប​ច្បាប់​របស់​ម្ចាស់​ម៉ាក​។​

លោកជំទាវរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ “​ការ​លើក​ក​ម្ពស់​ចំណេះ​ដឹង​ផ្នែក​កម្មសិទ្ធិ​បញ្ញា​ដល់​មន្ត្រី​រាជការ​នៅ​ទូទាំង​ស្ថាប័ន​ ​និង​វិ​ស័​យ​ឯកជន​ទូទាំង​ប្រទេស​ ​គឺជា​យន្ត​ការដែល​រួមចំណែក​ដល់​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍន៍​អាជីវកម្ម​របស់​សហគ្រិន​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជូ​ប​នី​យ​កម្ម​កម្មសិទ្ធិ​បញ្ញា​ ​ការ​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​យីហោ​ ​និង​ការ​អភិវឌ្ឍ​ផលិតផល​សក្តានុពល​ស្របតាម​ស្តង់​ដារ​ ​និង​តម្រូវ​ការ​របស់​ទី​ផ្សារ​។​”

លោកជំទាវរដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ​គំនិត​ផ្តួចផ្តើម​នេះ​ ​នឹង​បង្កើន​ម៉ាក​យីហោ​សម្គាល់​ភូមិ​សា​ស្រ្ត​បន្ថែម​ទៀត​ ​ដែល​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ​រួម​ជាមួយនឹង​ជីវភាពរស់នៅ​របស់​ប្រជាជន​ ​ក៏ដូចជា​ការចូលរួម​ក្នុង​ការ​លើក​ក​ម្ពស់​គុណភាព​ ​តម្លា​ភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​សេវា​សាធារណៈ​ ​តាមរយៈ​ការ​បង្កើន​ទំនុក​ចិត្ត​របស់​អ្នកប្រើប្រាស់​ទាំងអស់​ ​ក្នុង​គោលបំណង​ជំរុញ​ការប្រកួតប្រជែង​ ​ផលិតភាព​ ​និង​កំណើន​សេដ្ឋកិច្ច​ ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​។​

លោកជំទាវរដ្ឋមន្ត្រី​ ​បាន​ក្រើន​រំលឹក​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ឱ្យ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ​និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន​ ​ទន្ទឹម​នឹង​ការ​បន្ត​ខិតខំ​អភិវឌ្ឍ​ ​និង​ដុសខាត់​ចំណេះ​ដឹង​អំពី​កម្មសិទ្ធិ​បញ្ញា​ឱ្យ​ស្របតាម​ការ​វិវត្ត​នៃ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ ​វិជ្ជាជីវៈ​ ​និង​ភាព​ជឿជាក់​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​។​

 

​គួរបញ្ជាក់ផងដែរថា យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា​ ​នាយកដ្ឋាន​បាន​រៀបចំ​កម្មវិធីសិក្សា​ ​និង​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាន់​ទី​១​ ​សម្រាប់​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​របស់​​​ក្រសួង​នៅ​ឆ្នាំ​២​០​២​២​ ​ហើយ​សិក្ខាកាម​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ចំនួន​ ​៤​ ​មេរៀន​សរុប​ចំនួន​ ​១​១​ ​ក្នុងរយៈពេល​ ​៤​៨​ ​ម៉ោង​ ​ហើយ​សិក្ខាកាម​ត្រូវធ្វើ​បទ​បង្ហាញ​ដើម្បី​បញ្ចប់​ការសិក្សា​ជា​ផ្លូវការ​។​

តំណាង​ស្រប​ច្បាប់​របស់​ម្ចាស់​ម៉ាក​យីហោ​ ​ជំនាន់​ទី​ប្រាំ​ ​និង​ទី​ប្រាំមួយ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ឆ្នាំ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ ​រួម​ជាមួយនឹង​អ្នកចូលរួម​ទាំងអស់​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ចំនួន​ ​៦​៦​ ​ម៉ោង​ ​និង​ការ​ប្រឡង​បញ្ចប់​ដោយ​ផ្អែកលើ​សេចក្តីប្រកាស​របស់​​​ក្រសួង​ចុះ​ថ្ងៃ​ទី​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​១​៕