កំណើនសត្វស្លាបយ៉ាងច្រើន នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងឆ្នាំ២០២៤

0
53

ភ្នំពេញ៖ យោងតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា ពេលនេះ ជារដូវកាលបម្លាស់ទីរបស់សត្វស្លាបទេសន្ដប្រវេសន៍ ហើយតំបន់ រ៉ាមសារបឹងទន្លេឆ្មារ កំពុងមមាញឹកនឹងវត្ដមានសត្វស្លាបជាច្រើនប្រភេទក្នុងហ្វូងធំៗជាច្រើន បានមកដល់ទីនេះ ។

ឆ្នាំ២០២៤នេះ អង្គការ NatureLife សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំង ទាំងកំណើនប្រភេទសត្វស្លាប និងចំនួនដែលចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ បើធៀបជាមួយឆ្នាំកន្លងទៅ។ តាមការកត់ត្រារបស់យើងចំនួនសត្វស្លាបមក ដល់តំបន់រ៉ាមសារនេះ ក្នុងចំនួនច្រើនបំផុតគឺក្នុងខែមេសា និងឧសភា នៅពេលទឹកបន្ដ ស្រកនៅឡើយ។ តំបន់រ៉ាមសារបឹងទន្លេឆ្មារជាតំបន់ដីសើមដ៏សំខាន់ ដែលផ្ដល់ទីជម្រក និងកន្លែងរកចំណីដល់ប្រភេទសត្វស្លាបក្នុងតំបន់ និងប្រភេទសត្វស្លាបទេសន្ដប្រវេសន៍។

ចូលរូមជាមួយយើងក្នុងការអបអរដំណឹងល្អនេះ និងបន្ដចូលរួមការពារ និងអភិរក្ស តំបន់រ៉ាមសារបឹងទន្លេឆ្មារសម្រាប់ក្មេងៗជំនាន់ក្រោយ។ អរគុណ EU- ទន្លេសាបយើង Our Tonle Sap សម្រាប់ថវិកាគាំទ្រលើការងារល្បាត និងការពង្រឹងសមត្ថភាពដល់មន្រ្ដីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ៕