រដ្ឋមន្ត្រីក្រសួងព័ត៌មានអបអរសាទរជូនចំពោះឯកឧត្តម ប្រាក់ សុខុន ត្រូវបានព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា

0
59

ភ្នំពេញ៖ ក្រសួងព័ត៌មានចេញលិខិតអបអរសាទរជូនចំពោះឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបាន ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាសម័យ ប្រជុំដំបូង សម្រាប់នីតិកាលទី៥ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។

ការចេញសារលិខិតអបអរសាទរនេះបន្តថា ការទទួលបាននូវការបោះឆ្នោតគាំទ្រនេះ គឺជាសក្ខីភាពមួយ ដែលបានឆ្លុះបញ្ចាំង យ៉ាងប្រត្យក្សនូវ ទេពកោសល្យ និងសមត្ថភាពការងារដ៏ឧត្តុងឧត្តម នាពេល កន្លង មក របស់ឯកឧត្តម ដែលបានខិត្តខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញាស្មារតី និងការ លះបង់ ដ៏ធំធេង ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាជាពិសេសបានរួមចំណែក ដឹកនាំប្រជាតិកម្ពុជា កសាងបាននូវនីតិរដ្ឋ លទ្ធីប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។