រដ្ឋាភិបាលកម្ពុជា​ លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​លើ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ ដើម្បីអ្នកប្រើប្រាស់​ ​និង​បរិស្ថាន​

0
51

ភ្នំពេញ៖ ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ស្នើ​ឱ្យ​ពាណិជ្ជករ​ចាប់​យក​ឱកាស​ដោយ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ដែល​ទាក់ទង​នឹង​រថយន្ត​អគ្គិសនី​ ​ដែល​ភ្ជាប់​មក​ជាមួយ​នូវ​អត្ថប្រយោជន៍​ជាច្រើន​ ​សម្រាប់​ទាំង​អ្នកប្រើប្រាស់​ ​និង​បរិស្ថាន​។​

​លោកជំទាវ​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​គូស​បញ្ជាក់​ពី​អាទិភាព​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដែល​ផ្តោត​លើ​ ​ការ​កែ​លម្អ​លំ​ហូរ​ពាណិជ្ជកម្ម​ ​និង​បរិយាកាស​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​បន្ត​ចំនួន​បី​

ទី​១​៖​ ​គឺ​ការ​អនុវត្ត​ច្បាប់​ប្រកួតប្រជែង​ ​ច្បាប់​ការពារ​អ្នកប្រើប្រាស់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាធរមាន​ ​ក្នុង​គោលបំណង​ទប់​ស្កាត់​រាល់​ប្រតិបត្តិការ​ ​និង​សកម្មភាព​អាជីវកម្ម​ ​ដែល​រារាំង​ ​រឹត​បន្តឹង​ ​ឬ​បង្ខូច​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌​ ​និង​យុត្តិធម៌​។​

​ទី​២​៖​ ​ពង្រឹង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ស្រប​ច្បាប់​ ​និង​ទ្រព្យសម្បត្តិ​ឯកជន​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ផលិតផល​ ​និង​សេវាកម្ម​ថ្មីៗ​ ​ការ​ច្នៃប្រឌិត​ ​និង​ន​វា​នុ​វត្ត​ន៍ ​ដើម្បី​ធានា​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​។​

​ទី​៣​៖​ ​គឺ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ ​ក្នុង​គោលបំណង​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​ព្រមទាំង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើឆាកអន្តរជាតិ​។​

​ក្នុង​ឱកាស​នោះ​ ​ក៏មាន​វត្តមាន​ចូលរួម​ ​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​និង​លោក​ ​ង​ន​ ​សាំង​ ​អគ្គនាយក​ក្រុមហ៊ុន​ R​MA​ ​Cam​bo​d​i​a​។​

​លោកជំទាវ​ ​ចម​ ​និម្មល​ ​បាន​លើកទឹកចិត្ត​អ្នក​វិនិយោគ​ឱ្យ​ចាប់​យក​ឱកាស​ពី​និន្នាការ​កើន​ឡើង​នៃ​តម្រូវ​ការ​ថាមពល​ក​កើតឡើងវិញ​ ​និង​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ ​នៅ​ក្នុង​ទី​ផ្សារ​​​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងសំខាន់​ដល់​អ្នកប្រើប្រាស់​ក្នុងស្រុក​ ​ដូចជា​ការ​បង្កើន​ប្រសិទ្ធ​ភាព​ថាមពល​ ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ ​និង​ការ​បំ​ភាយ​ឧស្ម័ន​ ​ពុល​ ​ការ​កែ​លម្អ​សោភណភាព​បរិស្ថាន​។​

លោកជំទាវរដ្ឋមន្ត្រី ​បាន​សម្តែង​នូវ​អំណរ​សាទរ​ ​ដល់​ក្រុមហ៊ុន​ ​អ​ អិ​ម​ អេ ខេ​ម​បូ​ឌា ​ដែល​រៀបចំ​ការ​តាំង​ពិ​ពណ៌​ដ៏​សំខាន់​បែប​នេះ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ទំនុក​ចិត្ត​របស់​វិ​ស​័​យ​ឯកជន​ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​ ​តាមរយៈ​ការ​បង្កើត​រោងចក្រ​ ​Ford​ ​Ranger​ ​និង​ ​Ford​ ​Ever​e​s​t​ ​នៅ​ខេត្ត​ពោធិ​សាត់​ ​ហើយ​ប្រតិបត្តិការ​របស់​ខ្លួន​បាន​បង្កើត​ការងារ​ជាង​ ​៤​២​០​០​កន្លែង​សម្រាប់​ប្រជាជន​ខ្មែរ​។​

ថ្លែងប្រាប់​កាសែត​ក្នុងស្រុក ​លោក​ N​at​h​ar​oun N​go​ ​Son​ ​នាយក​ប្រចាំ​ប្រទេស​នៃ​ ​Energy​Lab​ ​បាន​និយាយ​ថា​ ​ជាមួយនឹង​រថយន្ត​ ​E​V​ ​ជិត​ ​២​០​០​០​ ​គ្រឿង​ ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វិស័យ​ ​E​V​ ​កំពុងតែ​ត្រៀម​ខ្លួន​ដើម្បី​រីក​ចម្រើន​បន្ថែម​ទៀត​ ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​បង្កើត​ការងារ​ ​និង​មុខរបរ​ថ្មីៗ​សម្រាប់​ប្រជាជន​ខ្មែរ​។​

“​ការ​ពិគ្រោះ​អំពី​គោល​នយោបាយ​ ​E​V​ ​ដែល​សម្របសម្រួល​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​សម្របសម្រួល​ដោយ​ ​Energy​Lab​ ​កាល​ពីម្សិលមិញ​ ​បាន​ពិភាក្សា​អំពី​តម្រូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​នូវ​រថយន្ត​ ​Light​-2 ​និង​ 3-​wheel​e​r ​BE​V​s (​Battery​ ​Electric​ ​Vehicle​s) ​ខណៈ​ទាក់ទាញ​ខ្សែ​ច្រវាក់​ផលិតកម្ម​និង​ត​ម្លើ​ង​ក្នុងស្រុក​។​”

​លោក​បាន​បន្ថែម​ថា​ ​តួអង្គ​ក៏បាន​ចង្អុលបង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​លើក​ក​ម្ពស់​ស្តង់​ដារ​ខ្ពស់​ដែល​ការពារ​អ្នកប្រើប្រាស់​ពី​គ្រោះថ្នាក់​ដល់​សុខភាព​ដែល​ទាក់ទង​នឹង​ថ្ម​លី​ចូ​ម​ដែល​ខូច​ជាដើម​។​

​លោក​ ​Y​an​n ​V​a​u​din​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​VOLT​R​A​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​វិទ្យាស្ថាន​ស្តង់​ដារ​កម្ពុជា​ ​ត្រូវតែ​នាំមុខ​ក្នុង​ការ​បង្កើត​ស្តង់​ដារ​ជាមុន​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​ ​គុណភាព​នៃ​ ​E​V​s ​។​ ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​ចរាចរ​នៃ​ផលិតផល​ដែល​មានគុណ​ភាព​ទាប​ដែល​អាចប​ង្ក​ហា​និ​ភ័យ​ដល់​អ្នកប្រើប្រាស់​។​

“​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ ​E​V​ ​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ ​គួរតែ​ត្រូវ​បាន​អនុវត្ត​ ​ដោយ​ផ្តោត​លើ​គុណភាព​នៃ​រថយន្ត​ ​E​V​ ​អាគុយ​ ​និង​ឆ្នាំង​សាក​។​ ​គោលការណ៍​តម្រូវ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ ​គឺ​ត្រូវការ​ជាចាំបាច់​ ​រួម​ទាំង​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​ការនាំចូល​ ​E​V​ ​ដោយ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​និង​ការ​ចុះបញ្ជី​ជា​កាតព្វកិច្ច​នៃ​រថយន្ត​ ​E​V​ ​ទាំងអស់​តាមរយៈ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​

លោក​បាន​បន្ថែម​ថា​ ​លើស​ពី​នេះ​ ​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​ក្នុង​វិ​ស័យ​ ​E​V​ ​គួរតែ​ត្រូវ​បាន​តម្រូវ​ឱ្យ​ចុះឈ្មោះ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​និង​ប្រកាន់ខ្ជាប់​នូវ​បទ​ប្បញ្ញត្តិ​សមស្រប​ដែល​មាន​ចែង​ក្នុង​ចំណាត់ថ្នាក់​ឧស្សាហកម្ម​ស្តង់​ដារ​កម្ពុជា​ (​Cam​bo​d​i​a​ ​Standard​ ​Industrial​ ​Classification​-C​SIC​) ​ហើយ​ជាចុងក្រោយ​ ​ក្រសួង​រ៉ែ​ ​និង​ថាមពល​គួរតែ​ពិនិត្យ​ឡើងវិញ​នូវ​តម្លៃ​អគ្គិសនី​សម្រាប់​ ​E​V​s ​ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

កិច្ច​សហការ​រវាង​រដ្ឋាភិបាល​ ​និង​វិ​ស​័​យ​ឯកជន​មាន​សារៈសំខាន់​ណាស់​ ​ដូច្នេះ​ធនាគារ​ ​និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​គួរតែ​ផ្តល់​អត្រា​ការប្រាក់​ទាប​ ​និង​តម្លៃ​ធានា​រ៉ាប់រង​សម្រាប់​ការ​ទិញ​រថយន្ត​ ​E​V​ ​ដោយ​លើកទឹកចិត្ត​សាធារណជន​ឱ្យ​ទទួលយក​មធ្យោបាយ​ដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព​។​

សូមបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះរបស់លោកជំទាវ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ព័រ​ណ៌​ធុរកិច្ច​ ​និង​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ ​អ​ អិ​ម​ អេ ខេ​ម​បូ​ឌា ​ម​.​ក​ (R​MA​ ​Cam​bo​d​i​a​ ​P​l​c ​and​ ​Business​ ​Partner​s ​Ex​p​o) ​ក្នុង​ឱកាស​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​នៅ​ ដឹ ព្រេមៀ ​សេន​ធ័រ ​សែន​សុខ​ ​ចាប់ពី​ថ្ងៃ​ទី​៨​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​៕