អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ បង្កើតសមាគមមនុស្សចាស់អន្តរជំនាន់ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅកម្ពុជា

0
48

សៀមរាប៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមអង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ (UNDP Cambodia) កំពុងធ្វើការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង Help Age Cambodia  ដើម្បីលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់នៅកម្ពុជា តាមរយៈការសាកល្បងគំរូថ្មី នៃសមាគមមនុស្សចាស់ ដែលហៅថា សមាគមមនុស្សចាស់អន្តរជំនាន់ ដែលផ្សាភ្ជាប់សមាគមមនុស្សចាស់ ជាមួយស្ថាប័នសាសនា ជាពិសេសវត្តអារាម ។ នេះបើតាមការឱ្យដឹងរបស់អង្គការ UNDP ។

ជាមួយគ្នានេះ បើតាមការឲ្យដឹងពីលោកយាយ សាយ គា ដែលជាសមាជិក របស់សមាគមមនុស្សចាស់ ក្នុងខេត្តសៀមរាប បានលើកឡើងថា កាលដែលមិនទាន់មានសមាគមនោះមក ខ្ញុំនៅផ្ទះជួនកាលក៏ដូចជាឈឺក្បាលនោះតិច ឈឺពោះនោះតិច ដល់មានសមាគមមនុស្សចាស់នេះមក ខ្ញុំទៅជុំគ្នា ភ្លេចការឈឺចាប់បន្តិចបន្តួចនោះអស់ ។ ប្រជុំមនុស្សចាស់សួរសុខទុក្ខគ្នា មានចិត្តរីករាយ បំបាត់នូវភាពអផ្សុក ហើយក៏មិនមានការឯកោម្នាក់ឯងនៅក្នុងផ្ទះទេ ទៅជុំគ្នា » ។

សូមបញ្ជាក់ថា អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ ឬហៅថា UNDP បាន​សហការ​ជាមួយ​អង្គការ Help Age Cambodia និងក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បង្កើត​សមាគម​មនុស្ស​អន្តរ​ជំនាន់ ដោយ​យក​វត្ត​អារាម​ជា​កន្លែង​មូល​ដ្ឋាន ក្រោយ​រក​ឃើញ​ថា ​មនុស្ស​ចាស់​ប្រមាណ​ជា​៥០ភាគរយ មិន​មាន​ការងារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ងាយ​នឹង​រង​ប៉ះ​ពាល់​ផ្នែក​ហរិញ្ញ​វត្ថុ ៕